រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំផែនការយុទ្ធសាស្រ្តរបស់ក្រសួង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង លោកស្រី លោក ជាប្រធានអង្គភាព និងមន្រ្តីបច្ចេកទេសក្រោមឱវាទក្រសួង នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងណែនាំសមាសភាព និងបែងចែកការទទួលខុសត្រូវរបស់ក្រុមការងារ និងអនុក្រុមការងារទទួលបន្ទុកតាមវិស័យដូចជា ការងារអភិវឌ្ឍស្ថាប័ន វិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននិងវិស័យឌីជីថល វិស័យទូរគមនាគមន៍ និងវិស័យប្រៃសណីយ៍។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំលើការរៀបចំផែនការយុទ្ធសាស្រ្តរបស់ក្រសួងសំដៅបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់ កាត់បន្ថយពេលវេលា ការចំណាយ និងឆ្លើយតបតាមតម្រូវការ ព្រមទាំងមានសង្គតិភាពទៅនឹងគោលនយោបាយ យុទ្ធសាស្រ្ត និងផែនការសកម្មភាពរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលរួមមាន យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០ ជាដើម។











