រាជធានីភ្នំពេញ: នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអនុញ្ញាតជូនលោក Ritesh Kumar Singh នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Smart Axiata ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម នៅទីស្ដីការ ក.ប.ទ.។








