ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការនៃរបាយការណ៍ចីរភាពប្រចាំឆ្នាំ២០២៤

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការនៃរបាយការណ៍ចីរភាពប្រចាំឆ្នាំ២០២៤

ក្រោមប្រធានបទ «បង្កើតសមិទ្ធផលដើម្បីចីរភាព» ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា, ឯកឧត្ដម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា ឯកឧត្ដម Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា រួមជាមួយថ្នាក់ដឹកនាំតំណាងក្រសួង ស្ថានទូត សភាពាណិជ្ជកម្ម ដៃគូអាជីវកម្ម អង្គការក្រៅរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនានា នៅសាលបុរីកោះពេជ្រ។

ពិធីសម្ពោធនេះ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី (“ស្មាត”) ក្នុងគោលបំណងផ្សព្វផ្សាយរបាយការណ៍ចីរភាពប្រចាំឆ្នាំ២០២៤ ដែលជាការបោះពុម្ពចេញផ្សាយលើកទី១០ នៃគំនិតផ្តួចផ្តើមនេះ ព្រមទាំងបង្កើតជាវេទិកាផ្លាស់ប្តូរគំនិត ការបំផុសគំនិត និងការជំរុញទៅរកភាពជោគជ័យ ជាមួយនឹងការពង្រឹងសេដ្ឋកិច្ចរបស់ប្រទេស។

#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia