កិច្ចពិភាក្សានេះបានបង្ហាញពីរបៀបដែលកម្ពុជា អាចកសាងទំនុកចិត្តពីសាធារណជនលើសេវាឌីជីថល តាមរយៈ ការការពារទិន្នន័យដ៏រឹងមាំ ការការពារឯកជនភាព និងរចនាសម្ព័ន្ធអភិបាលកិច្ចដែលមានគណនេយ្យភាពមួយ។ អ្នកចូលរួមក្នុងកិច្ចពិភាក្សា មានដូចជា អ្នកជំនាញគោលនយោបាយនិងនីតិកម្ម មកពីគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ធនាគារជាតិនៃកម្ពុជា ទីប្រឹក្សាសន្តិសុខសាយប័រជាន់ខ្ពស់ និងអ្នកឯកទេសឯកជនភាពមកពីទីភ្នាក់ងារអង្គការសហប្រជាជាតិ។ ការអភិវឌ្ឍគោលនយោបាយសំខាន់ៗ បញ្ហាប្រឈមនៃការអនុវត្តជាក់ស្តែង និងឧត្តមានុវត្តន៍អន្តរជាតិល្អៗនឹងត្រូវបានលើកយកមកពិភាក្សាផងដែរ។ លទ្ធផលដែលរំពឹងទុក គឺដើម្បីកំណត់យុទ្ធសាស្ត្រដែលអាចអនុវត្តបាន ដើម្បីពង្រឹងទំនុកចិត្តឌីជីថល ពង្រឹងការត្រៀមលក្ខណៈរបស់ស្ថាប័ន និងធានាបាននូវសិទ្ធិ និងសន្តិសុខរបស់ប្រជាពលរដ្ឋក្នុងបរិវត្តកម្មឌីជីថលរបស់ប្រទេសកម្ពុជា។
សម្របសម្រួលដោយ៖ ឯកឧត្តម គង់ ផល្លៈ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និទូរគមនាគមន៍
កិច្ចពិភាក្សានេះមានការអញ្ជើញចូលរួមពីវាគ្មិន៖
-លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម
-ឯកឧត្តម ថោង សុពីមករា អគ្គលេខាធិការរង គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល
-លោក Rajinder Singh Tumber M.B.E. ស្ថាបនិក និងនាយកសន្តិសុខអ៊ីនធឺណិតHouse of Tumber
-លោក គី សុខឡាយ អនុប្រធាន នាយកដ្ឋានត្រួតពិនិត្យហានិភ័យបច្ចេកវិទ្យានិងនវានុវត្តន៍
-លោក Toby Mendel នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលច្បាប់និងប្រជាធិបតេយ្យ និងអ្នកជំនាញអង្គការយូណេស្កូ (UNESCO)
រាជធានីភ្នំពេញ | រសៀលថ្ងៃទី០៥ ធ្នូ ២០២៥
#dgf#digitalgovernmentforum#MPTC#dgc#GoDigitalCambodia#Cambodia











