វេទិការដ្ឋាភិបាលឌីជីថល ២០២៥៖ កិច្ចពិភាក្សាលើប្រធានបទទី១១ ស្តីពី ទិន្នន័យ និងសន្តិសុខសាយប័រ (Cybersecurity) ជាមូលដ្ឋានសម្រាប់រដ្ឋាភិបាលឆ្លាត

កិច្ចពិភាក្សានេះបានលើកឡើងពីតួនាទីចម្បងរបស់ទិន្នន័យក្នុងការកសាងរដ្ឋាភិបាលឆ្លាត និងឆ្លើយតបទៅនឹងតម្រូវការរបស់់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ អ្នកជំនាញបានពិភាក្សាអំពីវិធីសាស្រ្តក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ ការវិភាគ និងអភិបាលកិច្ច ដែលជួយបង្កើនប្រសិទ្ធភាព តម្លាភាព និងការផ្តល់សេវាសាធារណៈ។ បន្ថែមលើនេះ កិច្ចពិភាក្សាក៏បានលើកយកអំពីតុល្យភាពរវាងនវានុវត្តន៍ និងឯកជនភាព ដែលផ្តល់ជាគោលគំនិតក្នុងការបម្លែងទិន្នន័យឱ្យក្លាយជាគោលនយោបាយដែលអាចអនុវត្តបានដើម្បីគាំទ្រអភិបាលកិច្ចឌីជីថលឱ្យមានភាពធន់ និងប្រកបដោយសមធម៌។

កិច្ចពិភាក្សានេះសម្របសម្រួលដោយ លោកស្រី ងួន សុម៉ាលី មន្រ្តីជំនាញជាន់ខ្ពស់នៃវិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីវាគ្មិន៖

– ឯកឧត្តម ស៊ុន រ៉ាពីដ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

– លោកបណ្ឌិត Ooh Koon Tian សាស្រ្តាចារ្យបណ្តុះបណ្តាលរងមហាវិទ្យាល័យមុខងារសាធារណៈ

– លោកបណ្ឌិត Rozha Kamal Ahmed អ្នកឯកទេសបរិវត្តកម្មឌីជីថល វិទ្យាស្ថាន រដ្ឋាភិបាលអេឡិចត្រូនិច

– លោក ជា លីនណា ប្រធានក្រុមនៃអ្នកឯកទេសសន្តិសុខសាយប័រ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

– លោក Amir Khan អ្នកឯកទេសកម្មវិធី – អភិបាលកិច្ច និងការផ្លាស់ប្តូរសង្គម UNDP Cambodia

រាជធានីភ្នំពេញ | រសៀលថ្ងៃទី៦ ធ្នូ ២០២៥

#dgf#digitalgovernmentforum#MPTC#dgc#GoDigitalCambodia#Cambodia