រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទកម្មវិធីបណ្តុះបណ្តាលទេពកោសល្យបច្ចេកវិទ្យា ICT របស់ក្រុមហ៊ុន Huawei Cambodia (Huawei Cambodia ICT Talent Cultivation) នៅសណ្ឋាគារ Raffle Le Royal ។ ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងស្ថាប័ន តំណាងស្ថានទូតចិនប្រចាំកម្ពុជា និងសាស្រ្តាចារ្យ ព្រមទាំងសិស្សជ័យលាភី សរុបប្រមាណ ១២០នាក់។








កម្មវិធីបណ្តុះបណ្តាលទេពកោសល្យបច្ចេកវិទ្យា ICT របស់ក្រុមហ៊ុន Huawei Cambodia គឺជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញការកសាងមូលធនមនុស្សឌីជីថលឆ្នើមរបស់កម្ពុជា ជាពិសេសទេពកោសល្យឌីជីថល និងបានផ្ដល់ឱកាសដល់និស្សិតដែលបានចូលរួមពង្រឹងជំនាញវិជ្ជាជីវៈ និងការចូលប្រកួតប្រជែងបច្ចេកវិទ្យាកម្រិតតំបន់និងសកលលោកផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ក្រុមហ៊ុន Huawei Cambodia និងដៃគូរអភិវឌ្ឍទាំងអស់ដែលបានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលមូលធនមនុស្សឌីជីថល ដើម្បីចូលរួមធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា។
#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia

