រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចូលរួមទស្សនាផ្ទាំងគំនូរ “សិល្បះដើម្បីសន្តិភាព” នៅសួនច្បារវត្តបទុមវតី។ ផ្ទាំងគំនូរ “សិល្បៈដើម្បីសន្តិភាព” ត្រូវបានផ្តួចផ្តើមឡើងដោយវិចិត្រករជាច្រើនរូប ក្រោមកិច្ចសហការរៀបចំដោយ សហភាពសហព័ន្ធយុវជនកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងគោលបំណង បង្ហាញនូវការពិត ស្លាកស្នាម ការខ្ទេចខ្ទាំ ភាពសោកសៅ និងការឈឺចាប់ដែលកម្ពុជាបានឆ្លងកាត់ ហើយបង្ហាញកម្លាំងរួបរួមសាមគ្គីដែលមិនអាចបំបែកបំបាក់បាន។
ផ្ទាំងគំនូរនេះគឺជាការបង្ហាញនូវអ្វីដែលកម្ពុជាមិនបានជ្រើសរើស និងគ្មានជម្រើស ព្រោះកម្ពុជាស្គាល់ច្បាស់ពីគុណតម្លៃនៃសន្តិភាព យើងប្រឆាំងដាច់ខាតនៃការឈ្លានពាន គាំទ្រការដោះស្រាយដោយសន្តិវិធី និងអំពាវនាវឱ្យគោរពច្បាប់អន្តរជាតិ។
#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia






