ទៅលេងទីរួមខេត្តបាត់ដំបង អាចប្រើ ប្រើប្រាស់ Public WiFi ដោយឥតគិតថ្លៃ

ឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់អ៊ីនធឺណិតកាន់តែខ្ពស់របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានពង្រីកការផ្តល់ជូនសេវា WiFi សាធារណៈដោយឥតគិតថ្លៃ នៅតាមទីតាំងសំខាន់ៗក្នុងខេត្តបាត់ដំបង សៀមរាប និងព្រះសីហនុ។

​បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អាចភ្ជាប់ទៅកាន់បណ្តាញ “PUBLIC WIFI BY MPTC” ឬស្កេន QR Code ដែលមានដាក់បង្ហាញនៅតាមទីតាំងផ្ទាល់ ដើម្បីប្រើប្រាស់ដោយសេរី។

ដើម្បីភ្ជាប់សូមស្កេន QR Code លើផ្ទាំងបង្ហាញ Free Wi-Fi នៅតាមទីតាំងជាក់ស្តែង។

បើកមើល Maps

ស្វែងរកលើ Google Maps