ឯកឧត្តម សំ សិទ្ធិសេរី បានអញ្ជើញចូលរួមកម្មវិធី Digital and Green Innovation Forum Asia-Pacific នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន និងបានចូលរួមជាវាគ្មិនក្នុងវេទិកាពិភាក្សា “A Values-Based Partnership for a Digital & Green Future” ដើម្បីចែករំលែកទស្សនៈលើការអភិវឌ្ឍឌីជីថលបៃតង

ទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន៖ ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញចូលរួមកម្មវិធី Digital and Green Innovation Forum Asia-Pacific ដែលរៀបចំឡើងដោយ GIZ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ក្នុងតំបន់ អាស៊ី-ប៉ាស៊ីហ្វិក ចាប់ពីថ្ងៃទី២១ ដល់២៤ ខែមេសា ឆ្នាំ២០២៦។

ក្នុងវេទិកានេះ ឯកឧត្តម សំ សិទ្ធិសេរី បានបង្ហាញ និងចែករំលែកបទពិសោធពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យឌីជីថល ការរៀបចំគោលនយោបាយ និងការជំរុញប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍និងធុរកិច្ចថ្មីឌីជីថល ព្រមទាំងបរិវត្តកម្មឌីជីថល ដើម្បីគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលប្រកបដោយចីរភាព។ វេទិកានេះក៏បានលើកឡើងអំពីសារៈសំខាន់នៃបរិស្ថានសាកល្បងនវានុវត្ត​ (Innovation Sandbox) ក្នុងការអនុញ្ញាតឱ្យសាកល្បង និងអភិវឌ្ឍដំណោះស្រាយបច្ចេកវិទ្យាថ្មីៗ ដោយមានការគ្រប់គ្រងហានិភ័យសមស្រប ដើម្បីគាំទ្រដល់នវានុវត្តន៍ឌីជីថល។

កម្មវិធីនេះបានប្រមូលផ្តុំតំណាងពីរដ្ឋាភិបាល អង្គការអន្តរជាតិ និងវិស័យឯកជន ពីបណ្តាប្រទេសក្នុងតំបន់ ដើម្បីពង្រឹងការសហប្រតិបត្តិការ ការចែករំលែកបទពិសោធ និងការជំរុញនវានុវត្តន៍បច្ចេកវិទ្យា សម្រាប់អនាគតប្រកបដោយចីរភាព។

#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia