ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ការបើកការពិគ្រោះយោបល់ជាធារណៈលើសេចក្ដីព្រាងប្រកាសស្ដីពីបទដ្ឋានបច្ចេកទេស នៃគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍ និងសេចក្ដីព្រាងប្រកាសស្ដីពីការទទួលស្គាល់យថាប្រភេទ និងការវាយតម្លៃអនុលោមភាពនៃគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) សូមជម្រាបជូនប្រតិបត្តិករ ភាគីពាក់ព័ន្ធ និងសាធារណជន ជ្រាបថា ក.ប.ទ. និង ន.ទ.ក. បានរៀបចំ៖

  • ១.សេចក្តីព្រាងប្រកាសស្តីពីបទដ្ឋានបច្ចេកទេសនៃគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍
  • ២.សេចក្តីព្រាងប្រកាសស្តីពីការទទួលស្គាល់យថាប្រភេទ និងការវាយតម្លៃអនុលោមភាពនៃគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍។

ដើម្បីឱ្យសេចក្តីព្រាងប្រកាសទាំងនេះកាន់តែគ្រប់ជ្រុងជ្រោយ ក.ប.ទ. និង ន.ទ.ក. សូមអញ្ជើញ ប្រតិបត្តិករ ភាគីពាក់ព័ន្ធ និងសាធារណជនចូលរួមផ្តល់មតិយោបល់ដូចខាងក្រោម៖

ក. សេចក្តីព្រាងប្រកាសស្តីពីបទដ្ឋានបច្ចេកទេសនៃគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍

ខ. សេចក្តីព្រាងប្រកាសស្តីពីការទទួលស្គាល់យថាប្រភេទ និងការវាយតម្លៃអនុលោមភាពនៃគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍

  1. ចូលទៅកាន់ https://go.gov.kh/mptc/pk-trc-ta-26 ​ឬ តាមរយៈ QR Code  ជូនភ្ជាប់មកជាមួយ ដើម្បីទាញយកសេចក្តីព្រាងប្រកាសស្តីពីការទទួលស្គាល់យថាប្រភេទ និងការវាយតម្លៃអនុលោមភាពនៃគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍។
  2. ចូលទៅកាន់ https://go.gov.kh/mptc/cm-ta-26 ​ឬ តាមរយៈ QR Code  ជូនភ្ជាប់មកជាមួយ ដើម្បីទាញយកទម្រង់គំរូ​ផ្តល់​មតិយោបល់លើសេចក្តីព្រាងប្រកាសនេះ។
  3. បញ្ជូនមតិយោបល់មកវិញតាមរយៈ https://go.gov.kh/mptc/trc-ta-26-form ឬ តាមរយៈ QR Code  ជូនភ្ជាប់មកជាមួយ ឱ្យបានត្រឹមដំណាច់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦

អាស្រ័យហេតុនេះ សូមប្រតិបត្តិករ ភាគីពាក់ព័ន្ធ និងសាធារណជន ទាំងអស់ជ្រាបជាព័ត៌មាន និងចូលរួមពិនិត្យនិងផ្ដល់យោបល់តាមការគួរ។

សម្រាប់​ព័ត៌មាន​បន្ថែម​៖

  • info@trc.gov.kh
  • ទូរសព្ទ៖
  • +855 12 512 310 (តេឡេក្រាម)