ឯកឧត្តមរដ្ឋលេខាធិការ ខាយ ឃុនហេង បានដឹកនាំប្រតិភូក្រសួងអញ្ជើញចូលរួម គោរពវិញ្ញាណក្ខ័ន្ធនិងដាក់កម្រងផ្កានៅមហាចេតីយ៍នៃតំបន់ប្រវត្តិសាស្ត្រយោធា តេជោកោះថ្ម X១៦

ខេត្តត្បូងឃ្មុំ៖ កាលពីថ្ងៃទី១៧ ខែមថុនា ឆ្នាំ២០២៦ ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំប្រតិភូក្រសួងអញ្ជើញចូលរួម គោរពវិញ្ញាណក្ខ័ន្ធនិងដាក់កម្រងផ្កានៅមហាចេតីយ៍នៃតំបន់ប្រវត្តិសាស្ត្រយោធា តេជោកោះថ្ម X១៦ ឃុំទន្លូង ស្រុកមេមាត់ ខេត្តត្បូងឃ្មុំ។

ពិធីនេះត្រូវបានរៀបចំឡើងដើម្បីរំលឹកអំពីគំរូវីរភាពដ៏មោះមុតនិងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជានិងប្រជាពលរដ្ឋទាំងអស់ដែលបានពលិកម្មយ៉ាងអង់អាច ក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុជាតិមាតុភូមិ ឱ្យបានរួចចាកផុតពីការជិះជាន់ កាប់សម្លាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានខិតខំចូលរួមស្តារ កសាងនិងអភិវឌ្ឍន៍ ប្រទេសជាតិឱ្យមានការរីកចម្រើន។

ទន្ទឹមនេះរាជរដ្ឋាភិបាលនឹងរៀបចំប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤៩ នៃទិវាចងចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៦ នៅមហាចេតីយ៍នៃតំបន់ប្រវត្តិសាស្ត្រយោធា តេជោកោះថ្ម X១៦ ឃុំទន្លូង ស្រុកមេមាត់ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia