ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញជាអធិបតីក្នុងពិធីប្រណាំងទូក ង នៅខេត្តតាកែវ

ខេត្ត​តាកែវ​​៖​ ​នៅរសៀល​​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២​០​២​៦ ​ឯកឧត្តម ជា វ៉ាន់ដេត​ ​រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង​ជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋាន​ខេត្ត​តាកែវ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទការប្រណាំងទូក ង នៅខេត្តតាកែវ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ ដើម្បីចូលរួមចំណែកថែរក្សាវប្បធម៌ ប្រពៃណី និងលើកស្ទួយវិស័យកីឡាអុំទូក ងនិងទេសចរណ៍នៅខេត្តតាកែវ ក្រោមបរិយាកាសស្និទ្ធស្នាល សប្បាយរីករាយ និងប្រកបដោយមោទកភាពក្រោមម្លប់សុខសន្តិភាព។

ពិធីនេះ មាន​ការអញ្ជើញចូលរួម​ពី​សំណាក់ ឯកឧត្ដម​ លោកជំទាវ​ តំណាងរាស្ត្រ​ ក្រុមប្រឹក្សាខេត្ត គណៈ​អភិបាល​ខេត្ត​ ​ថ្នាក់​ដឹកនាំ​ជាអនុប្រធាន សមាជិក​ក្រុម​ការងារ​រាជរដ្ឋាភិបាលថ្នាក់ជាតិចុះមូលដ្ឋាន​ខេត្ត​តាកែវ មន្ទីរ​ ​អង្គភាព​ ​ស្ថាប័ន​ ​នានា​ជុំវិញ​ខេត្ត​ ​ប្រជាពលរដ្ឋ​យ៉ាង​ច្រើន​កុះករ​។

#takeo#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia