ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងលោកស្រី ប៉ោក កែវសុម៉ានី ជាប្រធានថ្មី នៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកំពង់ស្ពឺ ជំនួសលោក ហួត ធួន ដែលត្រូវបានដាក់ឱ្យចូលនិវត្តន៍។ ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក.ប.ទ. ឯកឧត្តម ឃួន ណាត សមាជិកក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តកំពង់ស្ពឺ និងមន្រ្តីពីក្រសួងស្ថាប័នសរុបប្រមាណ ៣៥០នាក់ នៅសាលាខេត្តកំពង់ស្ពឺ។






ជាមួយគ្នានេះ ឯកឧត្តម ខាយ ឃុនហេង បានអបអរសាទរចំពោះលោកស្រី ប៉ោក កែវសុម៉ានី ដែលត្រូវប្រកាសចូលកាន់មុខតំណែងជាប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ថ្មី និងបានស្នើសុំឱ្យមន្ត្រីរាជការគ្រប់ថ្នាក់ ខិតខំបំពេញការងារ និងសហការគ្នាឱ្យបានល្អ ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត។
#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia


