ឯកឧត្ដម កុយ ពុំ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញជាអធិបតីពិធីបើកសិក្ខាសាលាតម្រង់ទិសមន្ត្រីរាជការក្របខណ្ឌថ្មីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្ដម កុយ ពុំ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញជាអធិបតីពិធីបើកសិក្ខាសាលាតម្រង់ទិសមន្ត្រីរាជការក្របខណ្ឌថ្មីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅទីស្ដីការក្រសួង។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយនាយកដ្ឋានបុគ្គលិក និងបណ្ដុះបណ្ដាល នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីធ្វើការបណ្ដុះបណ្ដាលបឋមដល់មន្ត្រីក្របខណ្ឌថ្មីឆ្នាំ២០១៥ ចំនួន ៥១រូប និងឆ្នាំ២០១៦ ចំនួន ១០២រូប រយៈពេលពេញមួយថ្ងៃ។ ដោយមានមន្ត្រីជំនាញមកពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើបទបង្ហាញអំពី៖
-រចនាសម្ព័ន្ធ តួនាទី ភារកិច្ច របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ)។
-គោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរប់រដ្ឋ។
-នីតិវិធីនៃការបើកផ្ដល់បៀវត្សប្រចាំខែជូនមន្ត្រីរាជការ។
-ច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងលក្ខន្តិកៈដោយឡែនៃក្របខណ្ឌ។
-អនុក្រិតស្ដីពីការកំណត់រយៈពេលមន្ត្រីរាជការ ការគ្រប់គ្រងវត្តមាន ការសុំច្បាប់និងអនុញ្ញាតច្បាប់ឈប់សម្រាក ការកំណត់រចនាសម្ព័ន្ធគ្រប់គ្រងនិងមុខតំណែង ឯកតានៃសន្ទស្សបៀវត្សមូលដ្ឋាន ការគ្រប់គ្រងនិងបើកប្រាក់បំណាច់ជូនទីប្រឹក្សាជំនួយការ លេខាធិការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ៕

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកទ្រាំង ខេត្តតាកែ

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី « Improvement of Incident Response Capability Through Cyber Exercise » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញជាវាគ្មិនក្នុងវេទិកាតុមូល ក្រោមប្រធានបទ “ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) តើត្រូវមានទស្សនទានអ្វីខ្លះ?”