ឯកឧត្ដម ត្រាំ អីុវតឹក អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធមូលនិធិ សម្រាប់អាជីវកម្មបែបឌីជីថល
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធមូលនិធិសម្រាប់អាជីវកម្មបែបឌីជីថល
របស់ក្រុមហ៊ុន Smart Axiata ដោយមានវត្តមានចូលរួមពីភាគីពាក់ព័ន្ធ អន្តរក្រសួង និងតំណាងពីសហគមន៍បច្ចេកវិទ្យា
នៅកម្ពុជាជាច្រើនរូប។
ប្រឹក្សា និងវិនិយោគ Mekong Strategic Partners (MPS)។ ទុនវិនិយោគនៃមូលនិធិនេះមានចំនួន ៥លានដុល្លារ ដែលសំដៅធ្វើការវិនិយោគទៅលើអាជីវកម្មនៅក្នុងវិស័យឌីជីថល ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងវិស័យនេះ ដែលរំពឹងថានឹងជួយជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជាអោយកើនឡើងថែមមួយកម្រិតទៀត។
មានប្រសាសន៍នាឱកាសនេះ ឯកឧត្ដម ត្រាំ អីុវតឹក បានថ្លែងថា៖ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូម
សម្ដែងការស្វាគមន៍ដល់ការដាក់ឲ្យដំណើការមូលនិធិសម្រាប់អាជីវកម្មបែបឌីជីថលរបស់ក្រុមហ៊ុន Smart Axiata
ដែលជាគំនិតផ្តួចផ្តើមមួយដើម្បីឆ្ពោះទៅរកការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជ។ វិស័យបច្ចេកវិទ្យាគមនាគមន៍ និង
ព័ត៌មាន (ICT) បាននឹងកំពុងតែបន្តលើកកំពស់សេដ្ឋកិច្ចជាតិតាមរយៈការបង្កើតឱកាសការងារថ្មី ការផ្តល់សេវា ការបង្កើតបណ្តាញទំនាក់ទំនង និងការអប់រំនៅក្នុងចំណោមអ្នកប្រើប្រាស់ជាច្រើន។ តាមរយៈការវិវត្ដយ៉ាងលឿននៃ
បច្ចេកវិទ្យាព្រមទាំងវិស័យឧស្សាហកម្ម ជាមួយទីផ្សារនៅក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ ក្រសួងប្រៃសណីយ៍ និង
ទូរគមនាគមន៍ មានបំណងជំរុញល្បឿននៃការនវានុវត្តន៍បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៅក្នុងប្រទេសដែលមាន
លក្ខណៈផ្សារភ្ជាប់ជាមួយនឹងតំរូវការរបស់សារធារណៈជន និងស្របទៅតាមនិន្នាការថ្នាក់តំបន់ និងសកលលោក។
និងព័ត៌មាន ការតំឡើងឧស្សាហកម្មឧបករណ៍ឌីជីថល និងការបង្កើតឧទ្យានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នឹងជំរុញ
កាលានុវត្តភាពសេដ្ឋកិច្ច និងពង្រឹងកិច្ចការងារស្រាវជ្រាវនិងការអភិវឌ្ឍអោយកាន់តែមានប្រសិទ្ធភាព។ ប៉ុន្ដែដើម្បីអោយ
កិច្ចការងារទាំងអស់នេះឈានទៅមុខបាន យើងត្រូវការកិច្ចសហការយ៉ាងមុតមាំពីវិស័យអប់រំ ក៏ដូចជាវិស័យបច្ចេកវិទ្យា
គមនាគមន៍ និងព័ត៌មាន ស្របនឹងកិច្ចសហការគ្នារវាងរាជរដ្ឋាភិបាលសកលវិទ្យាល័យ វិស័យឯកជននិងភាគីពាក់ព័ន្ធ
ដទៃទៀតដើម្បីចូលរួមបង្កើនចំណេះវិជ្ជា និងកាត់បន្ថយគម្លាតឌីជីថល។ជាកិច្ចបញ្ចប់ឯកឧត្តមរដ្ឋមន្រ្តីបានផ្តាំផ្ញើរអោយ
យើងយកចិត្តទុកដាក់ខ្ពស់ទៅលើការស្វែងរកឱកាស និងកិច្ចសហការ ព្រមទាំងបទពិសោធន៍ល្អៗ ដើម្បីជំរុញអោយ
យើងឈានទៅរកភាពជាសហគមន៍ឌីជីថលដ៏ពិតប្រាកដ៕