ឯកឧត្តម ខាយ ឃុនហេង បាន​អញ្ជើញ​ដឹក​នាំ​កិច្ច​ប្រជុំ​ជា​មួយ​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​ចំនួន​៥​

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ នៅទីស្តីការក្រសួង ឯកឧត្តម ខាយ ឃុនហេង ​រដ្ឋ​លេខា​ធិ​ការ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ បាន​អញ្ជើញ​ដឹក​នាំ​កិច្ច​ប្រជុំ​ជា​មួយ​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​ចំនួន​ ៥​ រូម​មាន​ ក្រុមហ៊ុន​មិត្ត​ហ្វូន​ ក្រុម​ហ៊ុន​ស្មាត​ ក្រុម​ហ៊ុន​សែល​កាត​ ក្រុម​ហ៊ុន​ខែត​ខុម​ និង​ក្រុម​ហ៊ុន​ស៊ីត​ធែល​ ដើម្បី​ពិភាក្សា​ក្នុង​ការ​ស្នើ​សុំ​ដល់​​បណ្តា​ក្រុម​ហ៊ុន​ទាំង​ ៥​ បញ្ជូន​សារ​ខ្លី​អប់​រំ​ផ្សព្វ​ផ្សាយ​ស្តី​ពី​គ្រឿង​ញៀន​ និង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​តាម​ទូរស័ព្ទ​ដៃ​ និង​ចល័ត​ទៅ​ដល់​អ្នក​ប្រើ​ប្រាស់​ទាំង​អស់​។

ឯកឧត្តម ខាយ ឃុនហេង ​រដ្ឋ​លេខា​ធិ​ការ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍

គោលបំណង​នៃ​កិច្ច​ប្រ​ជុំ​នេះ​៖ ដើម្បីចូលរួមអនុវត្តសកម្មភាព និង​គោល​នយោបាយ​យុទ្ធនា​ការ​ផ្សព្វ​ផ្សាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន​ខុស​ច្បាប់​លើក​ទី​១ ​និង​​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​របស់​រាជ​រដ្ឋា​ភិបាល​ តាម​រយៈ​សារ​ខ្លី​អប់រំ​ក្នុង​ទូរស័ព្ទ​ដៃ​ និង​ដើម្បី​ចូល​រួម​ទប់​ស្កាត់​ការ​បង្ក​គ្រោះ​ថ្នាក់​ដល់​បរិស្ថាន​សង្គម​ និង​អាយុ​ជីវិត​ប្រជា​រាស្រ្តកម្ពុជាយើង​ ដែល​បង្ក​ដោយ​ការ​ចរាចរណ៍​ និង​ប្រើ​ប្រាស់​គ្រឿង​​ញៀន​ខុស​ច្បាប់​ និងការ​ធ្វើចរាចរណ៍តាមដងផ្លូវ​ផ្ទុយ​ពី​ច្បាប់ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​៕​

 

អត្ថបទជាប់ទាក់ទង