ឯកឧត្ដម ត្រាំ អីុវតឹក បានអនុញ្ញាតឲ្យឯកឧត្តមបណ្ឌិត Janil Puthucheary ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅសណ្ឋាគារសុខាភ្នំពេញ
រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្ដម ត្រាំ អីុវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអនុញ្ញាតឲ្យឯកឧត្តមបណ្ឌិត Janil Puthucheary, Senior Minister of State នៃប្រទេសសឹង្ហបុរី ជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
កិច្ចប្រជុំបានធ្វើការពិភាក្សាទៅលើកិច្ចសហប្រតិបត្តិការក្នុងវិស័យទូរគមនាគមន៍ និងការពង្រឹងទំនាក់ទំនងល្អរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងព័ត៌មាន និងទំនាក់ទំនងនៃសាធារណរដ្ឋសឹង្ហបុរី៕