ឯកឧត្ដម ត្រាំ អុីវតឹក អញ្ជើញក្នុងកិច្ចប្រជុំស្ដីពី “សារៈប្រយោជន៍នៃការវិនិយោគក៏សាងបណ្ដាញខ្សែរកាប្លិ៍អុបទិកក្រោមបាតសមុទ្រពីព្រះរាជាណាចក្រកម្ពុជាទៅប្រទេសចិន”
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង ឯកឧត្ដម ត្រាំ អីុវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាស្ដីពី “សារៈប្រយោជន៍នៃការវិនិយោគក៏សាងបណ្ដាញខ្សែរកាប្លិ៍អុបទិកក្រោមបាតសមុទ្រពីព្រះរាជាណាចក្រកម្ពុជាទៅប្រទេសចិន” ដោយមានការចូលរួមពីមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានបទបង្ហាញដែលធ្វើឡើងដោយអ្នកជំនាញការពីក្រុមហ៊ុន Huawei។
គោលបំណងនៃកិច្ចប្រជុំនេះគឺស្វែងយល់អំពីតម្រូវការ និងលទ្ធភាពក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបណ្ដាញខ្សែរកាប្លិ៍អុបទិកក្រោមបាតសមុទ្រដែលតភ្ជាប់ផ្ទាល់ពីព្រះរាជាណាចក្រកម្ពុជាទៅប្រទេសចិន ដើម្បីគាំទ្រដល់កំណើនយ៉ាងឆាប់រហ័សនៃតម្រូវការក្នុងស្រុកលើការប្រើប្រាស់សេវាអ៊ីនធឺណេតល្បឿនលឿនទាំងចល័ត-អចល័ត និងដើម្បីត្រៀមចាប់យកបច្ចេកវិទ្យាទូរស័ព្ទចល័តជំនាន់ទី៥ (5G) នាឆ្នាំ២០២០ ខាងមុខផងដែរ៕