កិច្ច​ប្រជុំ​ស្តី​ពី​ ​«យុទ្ធ​នា​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់​លើក​ទី​២»

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ នៅទីស្តីការក្រសួង ឯកឧត្ដម ខាយ ឃុនហេង ​រដ្ឋ​លេខា​ធិការ​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរ​គមនាគមន៍​ បាន​អញ្ជើញ​ដឹក​នាំ​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​ផែន​ការ​ជាតិ​ស្តី​ពី​យុទ្ធ​នា​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់​លើក​ទី២​ មាន​រយៈ​ពេល​ ០៦​ខែ​ ចាប់​ពី​ថ្ងៃ​ទី​០១​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ ដល់​ថ្ងៃ​ទី​៣១​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​។ ​

ជាមួយគ្នានេះផងដែរ ឯកឧត្ដមបានប្រគល់ប័ណ្ណសរសើរជូនចំពោះប្រតិបត្តិករ​ទូរ​គមនាគមន៍​ (ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​)​ និង​ប្រតិបត្តិ​ករ​ប្រៃ​សណីយ៍​ ដែល​មាន​ស្នា​ដៃ​ចូល​រួម​យ៉ាង​សកម្ម​លើ​ការ​ចូល​រួម​អនុវត្ត​ផែន​ការ​ជាតិ​លើក​ទី​១​។


 

អត្ថបទជាប់ទាក់ទង