ឯកឧត្ដម ត្រាំ អីុវតឹក បានអនុញ្ញាតឲ្យលោក Michael W. Michalak ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង ឯកឧត្ដម ត្រាំ អីុវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអនុញ្ញាតឲ្យលោក Michael W. Michalak ជាអនុប្រធានជាន់ខ្ពស់និងជានាយកប្រចាំតំបន់នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ABC) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារចំពោះបញ្ហាប្រឈមមួយចំនួនដែលសមាជិក US-ABC នៅកម្ពុជាបានជួបប្រទះ ដើម្បីពង្រីកបន្ថែមនូវការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចអាមេរិកជាមួយភាគីពាក់ព័ន្ធក្នុងវិស័យសាធារណៈ និងឯកជនកម្ពុជា៕
ឯកឧត្ដម ត្រាំ អីុវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍