សិក្ខាសាលាស្ដីពី “ការកំណត់យន្តការសម្រាប់គ្រប់គ្រងផែនការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន”
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង ឯកឧត្ដម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្ដីពី “ការកំណត់យន្តការសម្រាប់គ្រប់គ្រងផែនការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន”។
អនុក្រឹត្យនេះមានគោលបំណងធានាការគ្រប់គ្រងនិងការអនុវត្តន៍ផែនការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដែលត្រូវស្ថិតនៅក្រោមការគ្រប់គ្រង ការបែងចែក និងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដែលសរសេរកាត់ថា “ក្រុមប្រឹក្សាមូលនិធិ ស.អ.” ប្រកបដោយប្រសិទ្ធភាព ស័ក្កិសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព។
អនុក្រឹត្យនេះ មានគោលដៅកំណត់អំពី៖
– យន្តការអនុវត្តមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
– ការប្រមូលនិងការប្រើប្រាស់មូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
– លក្ខខណ្ឌនិងនីតិវិធីនៃការផ្ដល់មូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
– លក្ខខណ្ឌនិងនីតិវិធីនៃការទទូទាត់រវាងវិភាគទានមូមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ជាមួយនឹងគម្រោងអនុវត្តការកសាងសមត្ថភាព និងការស្រាវជ្រាវនិងអភិវឌ្ឍ
– ការត្រួតពិនិត្យ ការតាមដាន និងការវាយតម្លៃការប្រើប្រាស់មូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន៕