ឯកឧត្ដម ត្រាំ អុីវតឹក ​អញ្ចើញ​ជួប​សំណេះ​សំណាល​ សួរ​សុខទុក្ខ​ នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​ កង​ពល​តូច​ថ្មើរ​ជើង​លេខ​៤១​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្ដម​មាន​ជ័យ

ឧត្ដម​មាន​ជ័យ៖ រសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៤១​ ឯកឧត្ដម​ ត្រាំ ​អុីវតឹក​ រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​ បាន​អញ្ជើញ​ដឹក​នាំ​ប្រតិភូ​ក្រសួង​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​ និង​តំណាង​សប្បុរស​ជន​ ជួប​សំណេះ​សំណាល​ សួរ​សុខ​ទុក្ខ​ នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​នៅ​កង​ពល​តូច​ថ្មើរ​ជើង​លេខ​៤១​ ដែល​កំពុង​ឈរ​ជើង​ប្រចាំ​ការ​នៅ​ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្ដម​មាន​ជ័យ​។ ដោយ​បាន​នាំ​មក​ជូន​នូវ​សម្ភារៈ​ ឧបករណ៍​ប្រើ​ប្រាស់ ​រួម​ជា​មួយ​ថវិការ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ចាំ​បាច់​របស់​បង​ប្អូន​កង​ទ័ព​ដែល​ត្រូវ​បាន​ចាត់​តាំង​ឲ្យ​ទៅ​បំពេញ​ភារកិច្ច​ ឈរ​ជើង​ប្រចាំ​ការ​នៅ​តំបន់​ព្រំដែន​កម្ពុជា​-ឡាវ​ នៅ​តំបន់​អូរ​អាឡៃ ​និង​អូរ​តាង៉ាវ​ ក្នុង​ស្រុក​សៀម​ប៉ាង​ ខេត្ត​ស្ទឹង​ត្រែង​។

ឯកឧត្ដម​ ត្រាំ ​អុីវតឹក​ រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍

នាឱកាសនេះ ឯកឧត្ដមរដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ផ្ដាំ​ផ្ញើសារ​សួរ​សុខ​ទុក​ដល់​បង​ប្អូន​កង​ទ័ព​ដែល​កំពុង​ឈរ​ជើង​ប្រចាំការ​នៅ​តំបន់​ព្រំដែន​កម្ពុជា​-ឡាវ​ តំបន់​អូរ​អាឡៃ ​និង​អូរ​តាង៉ាវ​ ក្នុង​ស្រុក​សៀម​ប៉ាង​ ខេត្ត​ស្ទឹង​ត្រែង​។ ​ឯកឧត្ដម​រដ្ឋ​មន្ត្រី​បាន​បញ្ជាក់​ផង​ដែរ​ថា «ដោយ​សារ​តែ​បញ្ហា​អាកាស​ធាតុ ​ហេតុនេះ​ប្រតិភូ​ក្រសួង​មិន​អាច​នឹង​ទៅ​ដល់​សមរ​ភូមិ​មុខ​ដោយ​ផ្ទាល់​បាន​ទេ ​ក៏​ប៉ុន្តែ​យើង​ខ្ញុំ​ទាំង​អស់​គ្នា​ដែល​បាន​មក​កាន់​កង​ពល​តូច​ថ្មើរ​ជើង​លេខ​៤១​​នេះ ​​ ក៏​ដូចជា​ប្រជាពល​រដ្ឋ​ទូ​ទាំង​ប្រទេស​នៅ​តែ​ដឹង​គុណ ​សូម​សម្ដែង​នូវ​សេចក្ដី​នឹក​រលឹក​ និង​គាំ​ទ្រ​នូវ​វីរ​ភាព​ដ៏​អង់​អាច​ក្លា​ហាន​ ការ​លះបង់​ដ៏​ធំ​ធេង​ឧត្តុង​ឧត្តម​របស់​នាយ​ទាហាន ​នាយ​ទាហាន​រង​ ពល​ទាហាន​ទាំង​អស់​ ដែល​ទទួល​ភារ​កិច្ច​ការ​ពារ​បូរណ​ភាព​ទឹក​ដី ​អធិប​តេយ្យ​ភាព​ជាតិ ​សុខ​សន្តិភាព​ចំពោះ​មាតុ​ភូមិ​ដើម្បី​យើង​ទាំង​អស់​គ្នា​បាន​រស់​នៅ​ប្រកប​ដោយ​សេចក្តី​សុខ​។​ ត្រង់​នេះ​ហើយ​ដែល​យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​ប្តេជ្ញា​ជា​ដាច់​ខាត​ជាមួយ​សមរភូមិមុខ ការពារសុខសន្តិភាព​ ដែល​យើង​រក​បាន​ដោយ​កម្រ​ដោយ​ការ​ពលី ​ហើយ​សន្តិភាព​នេះ​គ្មាន​ដាក់​លក់​នៅ​ទីផ្សារ​នោះ​ទេ ​គឺ​បាន​មក​ពី​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​របស់​ សម្តេច​តេជា ​ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី ​ ដូចនេះ​យើង​ទាំង​អស់​គ្នា​ប្តេជ្ញា​មិន​ឲ្យ​ជន​ណា ​ក្រុម​ណា​មក​ញុះ​ញង់​ ឬ​បំផ្លិច​បំផ្លាញ​បាន​ជា​ដាច់​ខាត»។​


 

អត្ថបទជាប់ទាក់ទង