ឯកឧត្ដម ឯក វណ្ណឌី អញ្ជើញដឹកនាំគណៈកម្មការពង្រឹងការអភិវឌ្ឍពាណិជ្ជកម្មអេឡិកត្រូនិកក្រសួងទៅទស្សនៈកិច្ចនៅប្រទេសកូរ៉េ
ឯកឧត្ដម ឯក វណ្ណឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញដឹកនាំគណៈកម្មការពង្រឹងការអភិវឌ្ឍពាណិជ្ជកម្មអេឡិកត្រូនិកក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ទៅទស្សនៈកិច្ចនៅប្រទេសកូរ៉េ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧។ នៅក្នុងដំណើរទស្សនៈកិច្ចនេះ គណៈប្រតិភូកម្ពុជាបានចូលជួបជាមួយដៃគូកូរ៉េជាច្រើនទាំងវិស័យរដ្ឋ និងវិស័យឯកជន ដើម្បីពិភាក្សាអំពីការអភិវឌ្ឍគោលនយោបាយ ផែនការយុទ្ធសាស្ត្រ បទដ្ឋានគតិយុត្តិដែលជួយជំរុញការអភិវឌ្ឍវិស័យប្រៃសណីយ៍នៅប្រទេសកូរ៉េ។ ជាពិសេសកាប្រើប្រាស់បច្ចេកវិទ្យាក្នុងការវិវឌ្ឍន៍សេវាប្រៃសណីយ៍ និងបំពេញតម្រូវការនៃការផ្លាស់ប្តូររបស់អតិថិជន។គណៈប្រតិភូកម្ពុជាបានជួបជាមួយដូចជា៖
– ប្រៃសណីយ៍កូរ៉េ
– CJ Logistics
- emart and Shinsegae corp
- Shinhwa Logistics
និងមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សេងៗទៀត៕