ឯកឧត្តម​ ត្រាំ ​អុីវតឹក​ អញ្ជើញ​ចូល​រួម​បើក​ និង​ធ្វើ​បទ​បង្ហាញ​ក្នុង​កម្ម​វិធី​វេទិកា​ភាព​ជា​អ្នក​ដឹក​នាំ​វិស័យ​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​សកល ​ឆ្នាំ​២០១៧ នៅ​សាធារណរដ្ឋកូរ៉េ

សាធារណរដ្ឋកូរ៉េ៖ ​នាព្រឹក​ថ្ងៃ​ទី៦​ ខែ​ធ្នូ​ ឆ្នាំ​២០១៧ ​នៅ​សណ្ឋាគារ​ Grand ​Hilton​ ឯកឧត្តម​ ត្រាំ ​អុីវតឹក​ រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍​ អញ្ជើញ​ចូល​រួម​បើក​ និង​ធ្វើ​បទ​បង្ហាញ​ក្នុង​កម្ម​វិធី​វេទិកា​ភាព​ជា​អ្នក​ដឹក​នាំ​វិស័យ​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​សកល ​ឆ្នាំ​២០១៧​ (2017​ Global​ ICT​ Leadership ​Forum)​ ក្រោម​ប្រធាន​បទ ​“បច្ចុប្បន្ន​ភាព​នៃ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឌីជីថល​នៅ​ប្រទេស​កម្ពុជា​”​ ដោយ​មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​នៃ​បណ្តា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាសុី​។​

 

អត្ថបទជាប់ទាក់ទង