វេទិកា​ស្ដីពី​ «កិច្ច​សហ​ប្រតិបត្តិការ​វិស័យ​បចេ្ចក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ កម្ពុជា​-វៀតណាម​ ឆ្នាំ​២០១៧​»

រាជធានីភ្នំពេញ៖ ​នា​ព្រឹក​ថ្ងៃច័ន្ទ​ ១កើត​ ខែបុស្ស​ ឆ្នាំរកា​ នព្វស័ក​ ព.ស ​២៥៦១​ ត្រូវ​នឹង​ថ្ងៃ​ទី​១៨ ​ខែធ្នូ​ ឆ្នាំ​២០១៧​ នៅ​សណ្ឋាគារ​កាំបូឌី​យ៉ាណា​​ ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​នៃ​​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ សហការ​ជាមួយ​ក្រសួង​ព័ត៌មាន​ និង​គមនាគមន៍​ នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀត​ណាម​ បាន​រៀប​ចំ ​“វេទិកា​សហ​ប្រតិបត្តិការ​វិស័យ​បចេ្ចក​វិទ្យា​គមនាគមន៍ និង​ព័ត៌មាន​ កម្ពុជា​-វៀតណាម ​ឆ្នាំ​២០១៧​”​ ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​​ក្នុង​វិស័យ​បចេ្ចក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ និង​​ការ​អបអរសាទរ​នូវ​ខួប​៥០​ឆ្នាំ​នៃ​ទំនាក់​ទំនង​ទ្វេរភាគី​រវាង​ព្រះ​រាជាណា​ចក្រ​កម្ពុជា​​និង​សាធារណរដ្ឋ​សង្គម​និយម​វៀត​ណាម​ ក្រោម​អធិបតីភាព​ ឯកឧត្តមបណ្ឌិត​ កាន​ ច័ន្ទមេត្តា ​រដ្ឋ​លេខា​ធិការ​ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ ត្រាំ​ អុីវ​តឹក​ រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ និង​ឯកឧត្តម​បណ្ឌិត​ Hoang​ Vinh​ Bao​ អនុរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ និង​គមនាគមន៍​ នៃ​សាធារណ​រដ្ឋ​សង្គម​និយម​វៀត​ណាម​ ដោយ​មាន​ការ​ចូល​រួម​ពី​វា​គ្មិន​មក​ពី​ស្ថាប័ន​រដ្ឋ​និង​ឯកជន​ពី​ប្រទេស​ទាំ​ង​ពីរ​។

ឯកឧត្តមបណ្ឌិត​ កាន​ ច័ន្ទមេត្តា ​រដ្ឋ​លេខា​ធិការ ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​នៃ​​ព្រះ​រាជា​ណាចក្រ​កម្ពុជា

ក្នុងសន្ទរកថាបើក ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួង​ប្រៃសណីយ៍​ និង​ទូរ​គមនាគមន៍​កម្ពុជា​ បាន​ស្វាគមន៍​ និង​ថ្លែង​អំណរ​គុណ​ដល់​ ឯក​ឧត្តម​បណ្ឌិត​ អនុរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​គមនាគមន៍​វៀត​ណាម​ ដែល​បាន​អញ្ជើញ​មក​ទស្សនកិច្ច​ និង​បាន​ចូល​រួម​ជា​អធិបតីភាព​ក្នុង​វេទិការ​នេះ ​ហើយ​ឯកឧត្តម​បណ្ឌិត​ បាន​ជូន​ជា​យោបល់​សម្រាប់​វាគ្មិន​ក្នុង​វេទិកា​ដើម្បី​ពិភាក្សា​រួម​មាន៖​
១) រដ្ឋាភិបាល​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ​(e-Government)​ ២) ​សន្តិសុខ​ព័ត៌មាន​វិទ្យា​ (Cybersecurity)​ និង ​៣)​កិច្ច​សហការ​គាំ​ពារ​លើ​សហគ្រាស​ខ្នាត​ មីក្រូ ​តូច ​និង​មធ្យម​ (Micro,​ Small, ​& Medium​ Enterprises ​“MSME”​) ​ជា​ពិសេស​ក្រុម​ហ៊ុន​ដែល​បង្កើត​ថ្មី​ (Start-up)។​

ក្នុងសន្ទរកថាឆ្លើយតប ឯកឧត្តមបណ្ឌិត​ Hoang ​Vinh​ Bao​ អនុរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ និង​គមនាគមន៍​វៀតណាម​ បាន​ថ្លែង​អំណរ​គុណ​ដល់​ ឯក​ឧត្តម​បណ្ឌិត​ កាន ច័ន្ទមេត្តា ​រដ្ឋលេខាធិការ​ និង​មន្ត្រី​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​កម្ពុជា ​ចំពោះ​កិច្ច​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​ និង​ការ​រៀបចំ​វេទិកា​នេះ​ ព្រម​ទាំង​បាន​រំលឹក​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​ និង​វៀតណាម​លើ​វិស័យ​នេះ​ ហើយ​ស្វាគមន៍​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ប្រធាន​បទ​ដែល​បាន​លើក​ឡើង​ដោយ​ឯកឧត្តម​បណ្ឌិត​រដ្ឋ​លេខាធិការ​ និង​ចាត់​ទុក​វេទិការ​នេះ​ជា​ចំនុច​ចាប់​ផ្តើម​មួយ​ដ៏​សំខាន់​នៃ​កិច្ច​សហ​ប្រតិបត្តិការ​វិស័យ​បចេ្ចក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​រវាង​កម្ពុជា​ និង​វៀតណាម៕​


 

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកទ្រាំង ខេត្តតាកែ

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី « Improvement of Incident Response Capability Through Cyber Exercise » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញជាវាគ្មិនក្នុងវេទិកាតុមូល ក្រោមប្រធានបទ “ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) តើត្រូវមានទស្សនទានអ្វីខ្លះ?”