វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ២៤ខេត្តទូទាំងប្រទេសបានបញ្ចប់ដោយជោគជ័យ
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានផ្តួចផ្តើមរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពរបស់មន្ត្រីនៅថ្នាក់មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ២៤ខេត្តទូទាំងប្រទេស ដោយផ្តោតសំខាន់លើការផ្តល់ចំណេះដឹងនៃការអនុវត្តការងារជាក់ស្តែង ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋដល់មូលដ្ឋាន។ សូមជម្រាបជូនថា ចាប់តាំងពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ សិក្ខាសាលាពង្រឹងសមត្ថភាពអនុវត្តការងារនៅថ្នាក់មន្ទីរ…
