ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី៩ នៃគណៈកម្មាធិការតម្រង់ទិសព័ត៌មានល្បឿនលឿនអាស៊ី-ប៉ាស៊ីហ្វិកនិងត្រួតពិនិត្យថ្នាក់តំបន់ នៃកិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មាន និងដឹកនាំគណៈប្រតិភូធ្វើដំណើរទស្សនកិច្ចនៅសារមន្ទីរជាតិ ព្រមទាំងអញ្ជើញជាអធិបតីបិទកិច្ចប្រជុំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០២៥
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២៥ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី៩ នៃគណៈកម្មាធិការតម្រង់ទិសព័ត៌មានល្បឿនលឿនអាស៊ី-ប៉ាស៊ីហ្វិក (APIS) និងត្រួតពិនិត្យថ្នាក់តំបន់ នៃកិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មាន (WSIS) ជាមួយ…
