គណៈប្រតិភូកម្ពុជាជំរុញកិច្ចសហការជាមួយសាកលវិទ្យាល័យ Harvard លេីការប្រេីប្រាស់ថ្នាល verify.gov.kh
ទីក្រុង Cambridge សហរដ្ឋអាមេរិក៖ នៅថ្ងៃទី១-២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ជា សេរីវឌ្ឍ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាកលវិទ្យាល័យ Harvard និងបានធ្វើបទបង្ហាញអំពីថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដែលជាចំណែកមួយដ៏សំខាន់នៃការបង្ហាញអំពីការកសាងរដ្ឋាភិបាលឌីជីថលនៅកម្ពុជា និងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ។…
