ឯកឧត្តមរដ្ឋលេខាធិការ ម៉ម អំណត់ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីប្រៃសណីយ៍
រាជធានីភ្នំពេញ: នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីប្រៃសណីយ៍ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងអង្គភាពស្ថាប័នពាក់ព័ន្ធ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ សិក្ខាសាលាពិគ្រោះយោបល់នេះ រៀបចំឡើងដើម្បីប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ សំដៅរៀបចំសេចក្តីព្រាងច្បាប់នេះឱ្យបានគ្រប់ជ្រុងជ្រោយនិងពេញលេញ ក្នុងគោលបំណងគ្រប់គ្រងវិស័យប្រៃសណីយ៍ប្រកបដោយប្រសិទ្ធភាពដែលធានាការធ្វើអាជីវកម្ម…
