ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការអភិវឌ្ឍការអប់រំបណ្ដុះបណ្ដាលនិងលើកកម្ពស់នវានុវត្តន៍ឌីជីថល”
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការអភិវឌ្ឍការអប់រំបណ្ដុះបណ្ដាលនិងលើកកម្ពស់នវានុវត្តន៍ឌីជីថល” ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ បុគ្គលិកសិក្សា អ្នកស្រាវជ្រាវ និងគ្រូបង្រៀនមកពីគ្រឹះស្ថានអប់រំជាដៃគូរបស់…
