ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយប្រតិបត្តិករទូរគមនាគមន៍ ចំនួន ៤៥ ក្រុមហ៊ុន ដើម្បីពង្រឹងការអនុវត្តសេចក្ដីជូនដំណឹងលេខ ១៥៣៧ បទ ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២
រាជធានីភ្នំពេញ៖ នាថ្ងៃទី១៤-១៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដោយបែងចែកជា៤ក្រុម ជាមួយប្រតិបត្តិករទូរគមនាគមន៍ចំនួន ៤៥ ក្រុមហ៊ុន ដើម្បីពង្រឹងវិធានការដោះស្រាយបញ្ហាសេវាទូរសព្ទចល័ត និងសេវាអ៊ីនធឺណិត ស្របតាមសេចក្ដីជូនដំណឹងលេខ…
