ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញចុះជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងនិយោជិតនៃមន្ទីរ ប.ទ ខេត្តរតនគិរី
ព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ ឯកឧត្ដមរដ្ឋមន្រ្តី ត្រាំ អុីវតឹក និងក្រុមការងារក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយមន្ត្រីរាជការរបស់មន្ទីរ ប.ទ និងនិយោជិតនៃសាខាប្រៃសណីយ៍កម្ពុជា ខេត្តរតនគិរីជាបន្តទៀត ដើម្បីស្វែងយល់ថែមពីការងាររបស់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ទាំងការលំបាក ការងាយស្រួល និងកត្តារារាំងទាំងឡាយ។