សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូការអាគារទីស្តីការថ្មីក្រសួង ប.ទ
នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូការអាគាររដ្ឋបាលទីស្តីការថ្មី របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានទីតាំងស្ថិតនៅអគារលេខ១៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ។
