ឯកឧត្ដមអនុរដ្ឋលេខាធិការ កុយ ពុំ ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើការរៀបចំចងក្រងការពិព័ណ៌នាមុខតំណែងសម្រាប់មុខតំណែងគ្រប់គ្រង និងមុខតំណែងវិជ្ជាជីវៈ
ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្ដម កុយ ពុំ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំកិច្ចប្រជុំស្ដីពីការណែនាំផ្សព្វផ្សាយអនុក្រឹត្យលេខ ៥៦ អនក្រ.បក ស្ដីពីការគ្រប់គ្រងវត្តមានមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា អនុក្រឹត្យលេខ ១១៤ អនក្រ.បក ស្ដីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខដំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងពិគ្រោះយោបល់លើការរៀបចំចងក្រងការពិព័ណ៌នាមុខតំណែងសម្រាប់មុខតំណែងគ្រប់គ្រង និងមុខតំណែងវិជ្ជាជីវៈ នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
