ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពីស្តង់ដារបញ្ញាសិប្បនិម្មិត (AI) សម្រាប់បង្កើនប្រសិទ្ធភាពវិស័យទូរគមនាគមន៍/បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT)
រាជធានីភ្នំពេញ – នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពីស្តង់ដារបញ្ញាសិប្បនិម្មិត (AI) សម្រាប់បង្កើនប្រសិទ្ធភាពវិស័យទូរគមនាគមន៍/បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) នៅសណ្ឋាគារសាន់អេនម៉ូន រីវើសាយ…

