ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ចប់គម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិត នៅក្នុងទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
រាជធានីភ្នំពេញ: នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិធីប្រគល់-ទទួលបញ្ចប់គម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិត នៅក្នុងទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងកិច្ចសហប្រតិបត្តិការលើការងារបរិវត្តកម្មឌីជីថលដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាកន្លងមក។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ហួត ស៊ីនាថ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង…
