ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ បានដឹកនាំប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមការងារសេដ្ឋកិច្ចឌីជីថលលើកទីពីរ ក្រោមក្របខណ្ឌនៃកិច្ចប្រជុំប្រទេស G20
ប្រទេសឥណ្ឌូនេស៊ី៖ នៅថ្ងៃទី១៧-១៩ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំប្រតិភូកម្ពុជា មកពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល ចូលរួមកិច្ចប្រជុំក្រុមការងារសេដ្ឋកិច្ចឌីជីថលលើកទីពីរ ក្រោមក្របខណ្ឌនៃកិច្ចប្រជុំប្រទេស G20 នៅទីក្រុងចូកចាកាតានៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដោយមានការអញ្ជើញចូលរួមពីប្រទេសជាសមាជិក…
