ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាជួបពិភាក្សាការងារ និងជម្រាបលាឯកឧត្តមរដ្ឋមន្ត្រី
នារសៀលថ្ងៃសុក្រ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា Vu Quang Minh ជួបពិភាក្សាការងារនិងជម្រាបលានៅពេលឯកឧត្តមបញ្ចប់បេសកកម្មការទូតនៅកម្ពុជាតាមរយៈប្រព័ន្ធវីដេអូ ។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ឯកឧត្តមឯកអគ្គរដ្ឋទូតសម្រាប់ការចូលរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍកម្ពុជា និងចំណងមិត្តភាពនៃប្រទេសយើងទាំងពីរ។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីការងារអាទិភាពសំខាន់ៗ…
