ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក និងលោកជំទាវ ប្រារព្ធពិធីបុណ្យកឋិនទានដង្ហែទៅកាន់វត្តពោធិវន្តរង្សី និងវត្តជ្រលងមេត្រី
ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមការងារចុះជួយស្រុកទឹកផុស និងស្រុកកំពង់លែង បានមូលមតិគ្នាដង្ហែអង្គកឋិនទានទៅកាន់វត្តពោធិវន្តរង្សីហៅវត្តក្ដុល ស្ថិតនៅភូមិក្ដុល ឃុំក្ដុលសែនជ័យ ស្រុកទឹកផុស និងវត្តជ្រលងមេត្រី ហៅវត្តជ្រលង ស្ថិតនៅភូមិជ្រលង ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦
