ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញសំណេះសំណាល និងចែករង្វាន់ដល់សិស្សទើបតែប្រឡងជាប់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៦ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
រសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមជាមួយគណប្រតិភូអមដំណើរ និងក្រុមការងារចុះជួយស្រុក បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរ សំណេះសំណាល និងចែករង្វាន់ដល់សិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៦ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ចំនួន ៨៦នាក់ ក្នុងនោះមាន៖
-និទ្ទេស B ចំនួន ៣នាក់ ស្រី ២នាក់
-និទ្ទេស C – ៧នាក់ ស្រី ៥នាក់
-និទ្ទេស D – ១៣នាក់ ស្រី ៨នាក់
-និងនិទ្ទេស E – ៦៣នាក់ ស្រី ៣៦នាក់។
