ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានអញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការនៃសិក្ខាសាលានិងវគ្គបណ្ដុះបណ្ដាល ស្ដីពីសន្តិសុខសាយប័រ “ការកសាងភាពធន់សាយប័រ និងវប្បធម៌សុវត្ថិភាពសាយប័រ”
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការនៃសិក្ខាសាលានិងវគ្គបណ្ដុះបណ្ដាល ស្តីអំពី “ការកសាងភាពធន់សាយប័រ និងវប្បធម៌សុវត្ថិភាពសាយប័រ” នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា(CADT)។ សិក្ខាសាលានិងវគ្គបណ្ដុះបណ្ដាលខាងលើនេះ ត្រូវបានរៀបចំឡើងមិនមែនគ្រាន់តែជាកម្មវិធីបណ្តុះបណ្តាលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិកាសម្រាប់ការផ្លាស់ប្តូរចំណេះដឹង…
