ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាលជូនគ្រូបង្រៀននៅវិទ្យាល័យ ១៨ទីតាំងក្នុងខេត្តតាកែវ
នៅថ្ងៃទី២៤ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានរៀបចំវគ្គបណ្តុះបណ្តាលបំប៉នសមត្ថភាពបង្រៀនបែបនវានុវត្តន៍ និងបង្រៀនបច្ចេកទេសគ្រប់គ្រងឧបករណ៍បច្ចេកវិទ្យាឌីជីថល ជូនទៅកាន់លោកគ្រូ អ្នកគ្រូបង្រៀនមូលដ្ឋានគ្រឹះបច្ចេកវិទ្យាឌីជីថលនៃមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) សម្រាប់វិទ្យាល័យគោលដៅទាំង១៨ នៅក្នុងខេត្តតាកែវ ដោយសហការជាមួយវិទ្យាល័យស៊ីសុវត្ថិជំនាន់ថ្មី ដើម្បីជំរុញនិងលើកកម្ពស់សមត្ថភាព…
