ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក ដឹកនាំគណៈប្រតិភូក្រសួងធ្វើដំណើរមាតុភូមិនិវត្តន៍មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញក្រោយពីបញ្ចប់កិច្ចប្រជុំនៅប្រទេសលុចសំបួ
ព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួងធ្វើដំណើរមាតុភូមិនិវត្តន៍មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញក្រោយពីបញ្ចប់កិច្ចប្រជុំប្រចាំឆ្នាំលើកទី១៤ របស់បណ្តាញនិយ័តកម្មទូរគមនាគមន៍នៃប្រទេសនិយាយភាសាបារាំង (FRATEL) ក្រោមប្រធានបទ “ធ្វើដូចម្តេចដើម្បីជម្រុញឱ្យមានការពង្រាយបណ្តាញគមនាគមន៍អេឡិកត្រូនិកដោយប្រសិទ្ធភាព” នៅប្រទេសលុចសំបួ

