ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក ដឹកនាំប្រតិភូចូលរួមសន្និបាតទូរស័ព្ទចល័តពិភពលោកនៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន
នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដឹកនាំប្រតិភូក្រសួង ប.ទ ចេញដំណើរតាមជើងហោះហើរទៅកាន់ទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមសន្និបាតទូរស័ព្ទចល័តពិភពលោក (GSMA Mobile World Congress) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦។
