ជំនួបថ្នាក់ដឹកនាំក្រសួងជាមួយឯកអគ្គរដ្ឋទូតចិន

នៅក្នុង​ជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ នៅ​ព្រឹក​ថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០១៣ នៅ​ទីស្តីការក្រសួង លោកជំទាវ ប៊ូ ជាង​ហ្គួ (BouJianguo) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា បាន​រំឭក​ពី​ទំនាក់ទំនង​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ ប្រជាពលរដ្ឋ​ទាំងពីរ ចិន – កម្ពុជា ដែល​គិត​មកដល់ពេលនេះ មាន​រយៈពេល៥៥ឆ្នាំ​ហើយ។

នៅក្នុង​ឱកាស​នោះដែរ ឆ្លើយតប​ទៅនឹង​សំណើ​របស់​ឯកឧត្តម​ប្រាក់ សុខុន ដែល​បានស្នើ​ឲ្យ​រដ្ឋាភិបាល​ចិន​ជួយ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​លើ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​និង​គមនាគមន៍ លោកជំទាវ ប៊ូ ជាង​ហ្គួ បាន​សម្តែង​នូវ​ក្តី​សុទិដ្ឋិនិយម ក្នុង​ការជួយ​បណ្តុះបណ្តាល​ផ្នែក​ធនធានមនុស្ស​ឲ្យ​មាន​សមត្ថភាព​ដើរ​ឲ្យ​ទាន់​ការអភិវឌ្ឍន៍​លើ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​និង​គមនាគមន៍​នេះ រួមទាំង ការជួយ​រៀបចំ​លិខិតបទដ្ឋាន និង​ច្បាប់​គតិយុត្ត​នានា ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​និង​គមនាគមន៍​ក៏ដូចជា​ការចូលរួមចំណែក​ក្នុងការ​ពង្រឹង​វិស័យ​សន្តិសុខ​ជាតិ តាមរយៈ​ការគ្រប់គ្រង​ឲ្យ​បានល្អ​ប្រសើរ​នូវ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​និង​គមនាគមន៍​ផងដែរ៕

អត្ថបទជាប់ទាក់ទង

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រគល់កុំព្យូទ័រ ចំនួន​ ១៥០គ្រឿង ជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងស្តីពីកម្មវិធី Japanese IT Academic Pathway រវាង សកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និងក្រុមហ៊ុន Next Make របស់ជប៉ុន

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រគល់កុំព្យូទ័រ ចំនួន ៦០គ្រឿង ជូនអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា