វិស័យប្រៃសណីយ៍និងទូរគមនាគមន៍កំពុងបោះជំហានទៅមុខលើវិថីនៃការអភិវឌ្ឍន៍របស់ កម្ពុជា
រយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះវិស័យប្រៃសណីយ៍និងទូរគមនាគមន៍បានចូលរួមចំណែកយ៉ាងសកម្មដោយបានខិតខំបំពេញតួនាទីក្នុងនាមជាអ្នកផ្តល់និងបម្រើសេវាដល់សង្គមជាតិបានយ៉ាងខ្ជាប់ខ្ជួនដើម្បីសម្រេចគោលដៅនៃការកែលម្អស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទីជនបទឲ្យកាន់តែប្រសើរឡើង។
បច្ចុប្បន្នយើងមានទីតាំងនិងសាខាប្រៃសណីយ៍ខេត្ត -រាជធានីចំនួន៧៩កន្លែងក្នុងនោះសាខាប្រៃសណីយ៍ខេត្តមាន ចំនួន២០កន្លែង, សាខាប្រៃសណីយ៍ស្រុកចំនួន៥១កន្លែង និងសាខាប្រៃសណីយ៍រាជធានីភ្នំពេញចំនួន៨កន្លែង។ ធនាគារប្រៃសណីយ៍កម្ពុជាផ្តល់សេវាកម្មហិរញ្ញវត្ថុដល់សហគ្រាសធុនតូចបំផុតនិងខ្នាតមធ្យមហើយផ្តល់ប្រាក់កម្ចី ចាប់ពី៣០០ដុល្លារទៅ២៥០.០០០ដុល្លារអាមេរិក។
វិស័យទូរគមនាគមន៍បានរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិពង្រីកសេវាគ្របដណ្តប់ដល់ជនបទនិងការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងតំបន់និងពិភពលោក។ គិតត្រឹមថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៣ចំនួនទូរស័ព្ទអចល័តនិង ចល័តបានកើនឡើងរហូតដល់ជាង២០លានលេខ,ចំនួនអ្នកប្រើប្រាស់អ៊ិនថឹណិតបានកើនឡើងជាង៣លាននាក់។ ខ្សែកាប្លិ៍អុបទិកដែលជាហេដ្ឋារចនាសម្ព័ន្ធឆ្អឹងខ្នងមានប្រវែងសរុបចំនួន២២.៣៨០គីឡូម៉ែត្រ។ការវិនិយោគបង្កើតមជ្ឈមណ្ឌលផ្កាយរណបនៅក្នុងតារាវិថីរបស់ក្រុមហ៊ុនរ៉ូយ៉ាលប្លូស្កាយស៍និងខ្សែកាប្លិ៍ទូរគមនាគមន៍ក្រោមបាតសមុទ្រលើកដំបូងកំពុងតែសាងសង់ដោយក្រុមហ៊ុនអ៊ីហ្ស៊ីខុមនិងក្រុមហ៊ុនតេឡេកុមម៉ាឡេស៊ីប៊ឺហាដមានប្រវែង១.៤២៥គីឡូម៉ែត្រនឹងភ្ជាប់កម្ពុជាជាមួយម៉ាឡេស៊ី។
ជារួមក្រសួងបានត្រៀមរៀបចំមូលដ្ឋានរួចជាស្រេចសម្រាប់ការឈានឡើងរបស់កម្ពុជាទៅកាន់ដំណាក់កាលថ្មីនៃការអភិវឌ្ឍន៍ជាពិសេសការធានាភាពប្រកួតប្រជែងរបស់កម្ពុជាទៅក្នុង “ សេដ្ឋកិច្ចពុទ្ធិ ” នាពេលអនាគតក្រសួងនឹង
បន្តអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ឲ្យមានលក្ខណៈទំនើប,ទាន់សម័យ,មានគុណភាពខ្ពស់ស្របតាម
ស្តង់ដារអន្តរជាតិ, មានតម្លៃប្រកួតប្រជែង និងមានសេវាគ្របដណ្តប់ទូទាំងប្រទេសដែលប្រជាជនទូទៅអាចប្រើ
ប្រាស់បាន និងទទួលបានផលប្រយោជន៍គ្រប់ៗគ្នាពីសេវានេះ៕