ខួបលើកទី១០៣ទិវាអន្តរជាតិនារី៨មីនា ២០១៤
ខួបលើកទី១០៣ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ “សមភាពនៃការអប់រំមានសារៈសំខាន់ក្នុងកិច្ចអភិវឌ្ឍន៍សង្គម” បានប្រារព្ធឡើងកាលពីរសៀលថ្ងៃទី៧ មីនា ឆ្នាំ២១០៤ នៅទីស្តីការក្រសួង ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
លោកជំទាវ ជ្រឹង បុទុមរង្សី អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអានព្រះរាជសារសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរខួបលើកទី១០៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៤ ក្នុងន័យគាំទ្រចំពោះប្រធានបទឆ្នាំនេះ ស្តីពី សមភាពនៃការអប់រំមានសារៈសំខាន់ក្នុងកិច្ចអភិវឌ្ឍន៍សង្គម។
លោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រក្រសួងប្រៃសណីយ៍និងទូរគមនាគមនម៍ មានប្រសាសន៍ថា ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៤នេះ ប្រព្រឹត្តទៅក្រោមប្រធានបទ “សមភាពនៃការអប់រំមានសារៈសំខាន់ក្នុងកិច្ចអភិវឌ្ឍន៍សង្គម” គឺក្នុងគោលបំណងដើម្បីពញាក់ឲ្យមានការយកចិត្តទុកដាក់លើកកម្ពស់ស្ថានភាព ជីវភាព សិទ្ធិ ឋានៈ តួនាទីរបស់ស្ត្រីគ្រប់លំដាប់ថ្នាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ជាងនេះទៀត គឺការផ្តោតជាសំខាន់ទៅលើការផ្តល់ចំណេះដឹងជំនាញបច្ចេកទេសគ្រប់ផ្នែក ដើម្បីឲ្យស្ត្រីមានឱកាសចូលរួមក្នុងគ្រប់វិស័យ ធ្វើសេចក្តីសម្រេចចិត្តនៅគ្រប់កម្រិត និងជាកម្លាំងចលករជម្រុញកិច្ចអភិវឌ្ឍន៍សង្គមប្រកបដោយប្រាជ្ញាស្មារតី អំណត់អត់ធ្មត់ ក្នុងគ្រប់ការងារ និងគ្រប់កាលៈទេសៈ។
លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការក្រសួងកិច្ចការនារី មានប្រសាសន៍ថា ប្រធានបទសម្រាប់ឆ្នាំ២០១៤នេះ គឺសមភាពនៃការអប់រំមានសារៈសំខាន់ក្នុងកិច្ចអភិវឌ្ឍន៍សង្គមក្នុងគោលបំណងផ្តល់ឱកាសឲ្យបុរស ស្ត្រីយុវវ័យ ទទួលបានចំណេះដឹងជំនាញ និងមានសីលធម៌ ដើម្បីក្លាយខ្លួនជាធនធានមនុស្សដ៏មានសក្តានុពលសម្រាប់ពន្លឿនការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ដែលការអប់រំស្ត្រី និងយុវវ័យនេះហើយ គឺជាឧបករណ៍ដ៏មានឥទ្ធិពលបំផុតសម្រាប់កែប្រែសង្គម និងដើម្បីសង្គមមានវឌ្ឍនភាព។ ជាពិសេស គឺជម្រុញឲ្យមន្ត្រីនារីក្នុងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍យកចិត្តទុកដាក់លើការរៀនសូត្រជំនាញបច្ចេកទេសបង្កលក្ខណៈងាយស្រួលក្នុងការងារក៏ដូចជាការជួយដល់ខ្លួនឯងនិងសង្គមជាតិ។
លោកជំទាវបានបញ្ជាក់ទៀតថា បើស្រី្តមានកម្រិតវប្បធម៌ខ្ពស់ នោះស្ត្រីនឹងមានការងារល្អ មានការយល់អធ្យាស្រ័យនិងអប់រំកូនចៅបានល្អ ជាពិសេសអាចធ្វើជាម្តាយ ជាប្រពន្ធ និងជាពលរដ្ឋល្អក្នុងសង្គម។
ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានគូសបញ្ជាក់ថា ក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា បានចែងថា លើកស្ទួយស្ថានភាពស្ត្រី ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ និងប្រែក្លាយឲ្យទៅជាកម្លាំងចលករដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍន៍លើគ្រប់វិស័យ។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា ការផ្លាស់ប្តូរផ្នត់គំនិតរបស់ស្ត្រីនៅពេលនេះ គឺខុសពី៥០ឆ្នាំមុន ដែលស្ត្រីនៅពេលនោះ ពុំសូវទទួលបានការអប់រំឲ្យបានល្អនោះទេ។ បច្ចុប្បន្ន ការផ្តល់ចំណេះដឹងខ្ពង់ខ្ពស់សម្រាប់ស្ត្រី និងក្មេងស្រី ត្រូវបានយកចិត្តទុកដាក់ និងធ្វើឲ្យពួកគេ មានការងារល្អ មានភាពអង់អាចផ្នែកសេដ្ឋកិច្ចក្នុងគ្រួសារ។ ពេលនេះ យើងមានវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដែលអាចឲ្យបងប្អូនបានរៀនសូត្រ ក្រេបជញ្ជក់នូវចំណេះដឹងដើម្បីយកមកប្រតិបត្តិក្នុងការងារលើកស្ទួយអង្គភាពក៏ដូចជាសង្គមជាតិផងដែរ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដ៏ឆ្នើម និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលបាន និងកំពុងខិតខំលើកកម្ពស់ការចូលរួមរបស់ស្ត្រីលើគ្រប់វិស័យនិងការលើកកម្ពស់សីលធម៌សង្គម ដើម្បីជម្រុញល្បឿននៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍សង្គមឲ្យមានការរីកចម្រើនប្រកបដោយចីរភាព និងមានសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អថ្លៃថ្នូរ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្តល់បាច់ផ្កាដ៏ស្រស់ស្អាត និងវត្ថុអនុស្សាវរីយ៍ជូនលោកជំទាវជាថ្នាក់ដឹកនាំនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកជំទាវមកពីស្ថាប័នពាក់ព័ន្ធ ព្រមទាំងឧបត្ថម្ភក្នុងកម្មវិធីចាប់រង្វាន់អនុស្សាវរីយ៍ ដើម្បីញាំងឲ្យពិធីនោះកាន់តែមានភាពអធិកអាធមឡើង៕