មជ្ឈមណ្ឌលស្រាវជ្រាវព័ត៌មានកម្ពុជា-កូរ៉េត្រូវបានសម្ពោធ
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលស្រាវជ្រាវព័ត៌មានកម្ពុជា-កូរ៉េ បានប្រារព្ធឡើងនៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤ នៅវិទ្យាស្ថានជាតិ ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានដោយមានការអញ្ជើញចូលរួមដោយឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការ និងជាតំណាងរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម ប្រាក់ សុខុន និង ឯកឧត្តម លី ចាងហាន អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងផែនការអនាគត នៃសាធារណរដ្ឋកូរ៉េ។
ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានប្រសាសន៍ថា មជ្ឈមណ្ឌលស្រាវជ្រាវព័ត៌មានកម្ពុជា-កូរ៉េ ត្រូវបានបង្កើតឡើងដើម្បីរួមចំណែកក្នុងការកាត់បន្ថយគម្លាតឌីជីថលដោយផ្ទាល់ដល់សហគមន៍ និងផ្តល់ឱកាសទូលំទូលាយផ្នែកព័ត៌មានីយកម្ម ដូចជា ការអប់រំ ព័ត៌មានវិទ្យា ការប្រើប្រាស់អ៊ិនថឹណិតក្នុងល្បឿនលឿនដោយឥតគិតថ្លៃ និងសិក្ខាសាលាស្តីពីព័ត៌មានវិទ្យាជាដើម។ មជ្ឈមណ្ឌលនេះ ក៏ជាទីតាំងមួយដែលសាធារណជនអាចទទួលបានផលប្រយោជន៍ពីការប្រើប្រាស់ព័ត៌មានវិទ្យា និងដើម្បីលើកកម្ពស់អក្ខរកម្មព័ត៌មានវិទ្យា ព្រមទាំងជំនាញកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មានវិទ្យារវាងប្រទេសទាំងពីរ កម្ពុជា-កូរ៉េផងដែរ។
ឯកឧត្តម លី ចាងហាន អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននិងផែនការអនាគតនៃសាធារណរដ្ឋកូរ៉េ មានប្រសាសន៍ថា ទោះបីជាមានការលំបាកយ៉ាងណា ក៏មជ្ឈមណ្ឌលនេះបានកកើតឡើងដោយសារការយកចិត្តទុកដាក់និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយបានធ្វើឲ្យប្រទេសកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់លើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។ ឯកឧត្តមអនុរដ្ឋមន្ត្រី កូរ៉េ បានបញ្ជាក់ទៀតថា កាលពី៦០ឆ្នាំមុនសាធារណរដ្ឋកូរ៉េគ្មានជំនួយបរទេសទេ ប៉ុន្តែរយៈពេល៥០ឆ្នាំចុងក្រោយប៉ុណ្ណោះ កូរ៉េខាងត្បូងត្រូវបានគេទទួលស្គាល់ថា ជាប្រទេសដែលមានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានគួរជាទីទុកចិត្ត ព្រោះយើងមានហេដ្ឋារចនាសម្ព័ន្ធធនធានមនុស្សជំនាញក្នុងវិស័យនេះ។
ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានប្រសាសន៍ថា ពិធីសម្ពោធដាក់ឲ្យដំណើរការមជ្ឈមណ្ឌលស្រាវជ្រាវព័ត៌មានកម្ពុជា-កូរ៉េ ចំពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើសមាហរណម្ម ដើម្បីអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានមកនៅក្នុងក្រសួងប្រៃសណិយ៍និងទូរគមនាគមន៍ ដោយសម្រេចបង្កើតឲ្យមានជាវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលមានភារកិច្ចអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។ ក្រៅពីនេះវិទ្យាស្ថានជាតិ ក៏មានមជ្ឈមណ្ឌលស្រាវជ្រាវមួយ ដេលមានភារកិច្ចស្រាវជ្រាវ និងអភិវឌ្ឍលើបច្ចេកវិទ្យាថ្មីៗ ទាក់ទងនឹងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ ក្នុងន័យនេះ មជ្ឈមណ្ឌលស្រាវជ្រាវព័ត៌មានកម្ពុជា-កូរ៉េ នឹងផ្តល់ផលប្រយោជន៍កាន់តែខ្លាំងឡើង និងដើរតួនាទីយ៉ាងសំខាន់សម្រាប់សម្របសម្រួល និងជម្រុញឲ្យការងារបណ្តុះបណ្តាល និងស្រាវជ្រាវលើវិស័យបច្ចេកវិទ្យាព័ត៌មានរបស់វិទ្យាស្ថាន កាន់តែមានប្រសិទ្ធភាព និងរីកចម្រើនទៅមុខ។
បន្ទាប់មក គណៈអធិបតីក៏បានអញ្ជើញកាត់ខ្សែបូរជានិមិត្តរូបនៃការសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលស្រាវជ្រាវព័ត៌មាន កម្ពុជា-កូរ៉េ ដែលត្រូវបានបំពាក់ដោយកុំព្យូទ័រដោយភ្ជាប់អ៊ិនថឹណិតល្បឿនលឿន, និងបន្ទប់សិក្សាដ៏ប្រណីតបំពាក់ដោយសម្ភារទំនើបៗផ្តល់ដោយសមភាគីកូរ៉េ។
មជ្ឈមណ្ឌលនេះ រួមមានបន្ទប់ស្រាវជ្រាវព័ត៌មាន បន្ទប់ប្រើប្រាស់អ៊ិនថឹណិត បន្ទប់សិក្ខាសាលា និងបន្ទប់ពិសោធន៍ការបណ្តុះបណ្តាលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន៕