ពិធីប្រកាសបញ្ចប់មុខតំណែង និងតែងតាំង ផ្ទេរភារកិច្ចមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

រសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៥ នាទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចប់មុខតំណែង អនុរដ្ឋលេខាធិការ ទីប្រឹក្សា ជំនួយការរដ្ឋមន្ត្រី និងតែងតាំង ផ្ទេរភាកិច្ចមន្ត្រីរាជការនៃក្រសួង។
 
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអបអរសាទរចំពោះមន្ត្រី ៨ រូប ដែលទើបត្រូវបានតែងតាំង ផ្ទេរភារកិច្ចថ្មីនាឱកាសនេះ ព្រមទាំងផ្តាំផ្ញើដល់មន្ត្រីដែលទើបត្រូវបានតែងតាំង ផ្ទេរភាកិច្ចថ្មី ក៏ដូចជាមន្ត្រីរាជការនៃក្រសួងទាំងអស់ ឲ្យខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានល្អ ដើម្បីឲ្យក្រសួងអាចសម្រេចបាននូវសមិទ្ធផលសំខាន់ៗ ជាច្រើនបន្ថែមទៀតសម្រាប់ឆ្នាំនេះ ក៏ដូចជាបណ្តាឆ្នាំខាងមុខ។ ទន្ទឹមនេះ មន្ត្រីរាជការនៃក្រសួងទាំងអស់ ក៏ត្រូវយកចិត្តទុកដាក់រៀនសូត្រ បង្កើនសមត្ថភាពផ្នែកបច្ចេកវិទ្យាទំនើប ឲ្យស្របតាមការវិវត្តន៍រីកចំរើននៃវិស័យទាំងបីដែលក្រសួងគ្រប់គ្រង។ ជាមួយគ្នានេះ ក៏ត្រូវបន្តខិតខំកសាង និងកែលម្អលិខិតបទដ្ឋានគតិដែលពាក់ព័ន្ធ ដំណៅលើកកំពស់កិច្ចការគ្រប់គ្រង​របស់ក្រសួងឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
 
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើទៅកាន់ថ្នាក់ដឹកនាំនៃអង្គភាពជំនាញក្រោមឱវាទក្រសួងទាំងអស់ ត្រូវផ្តល់ឱកាសដល់មន្ត្រីរាជការដែលមានសមត្ថភាព ​បានចូលរួមចំណែកបំពេញការងារទៅតាមមុខជំនាញប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីធ្វើឲ្យវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និង បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន(ICT) ដើរតួនាទីដ៏សំខាន់ក្នុងការគាំទ្រកិច្ចកសាងសហគមន៍អាស៊ាននៅចុងឆ្នាំ២០១៥ ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍធនធានមនុស្ស 

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកទ្រាំង ខេត្តតាកែ

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី « Improvement of Incident Response Capability Through Cyber Exercise » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញជាវាគ្មិនក្នុងវេទិកាតុមូល ក្រោមប្រធានបទ “ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) តើត្រូវមានទស្សនទានអ្វីខ្លះ?”