ការបង្ក្រាបបទល្មើសទូរគមនាគមន៍ នៅខេត្តស្វាយរៀង

       ដោយបានទទួលការអនុញ្ញាតពី ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង ៩ព្រឹក ក្រុមការងារនៃនាយកដ្ឋាន អធិការកិច្ចបច្ចេកទេស ដឹកនាំដោយ ឯកឧត្តម អ៊ូ បូរ៉ាត់ អគ្គាធិការក្រសួង​​ប្រៃសណីយ៍ និង ទូរគមនាគមន៍ បានសហការជាមួយនាយកដ្ឋាន​ប្រឆាំងភេរវកម្ម ក្រសួងមហាផ្ទៃ ស្នងការ​នគរបាលខេត្តស្វាយរៀង អយ្យការអម​សាលាដំបូងខេត្តស្វាយរៀង​និង មន្ទីរប្រៃសណីយ៍ និង ទូរគមនាគមន៍ ខេត្តស្វាយរៀង​បានចុះបង្គ្រាបបទល្មើសទូរគមនាគមន៍ ស្ថិតនៅ ផ្ទះលេខ ០០៨ផ្លូវជាតិលេខ១ (ចាស់) ភូមិ តាជោរ សង្កាត់ ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
      ក្នុងការបង្ក្រាបនោះ សមត្ថកិច្ចចំរុះឃាត់ខ្លួនបានជនជាតិចិនចំនួន២២នាក់ ក្នុងនោះមានស្រី៣នាក់ និ​ង រឹបអូសបានវត្ថុតាង មួយចំនួន ដែលបម្រើឲ្យការប្រព្រឹត្តបទល្មើស។ ក្នុងនោះមាន៖ ​ទូរស័ព្ទដៃគ្រប់ប្រភេទចំនួន១៣គ្រឿង, ឧបករណ៍អុបទិចខនវ៉ឺតធឺ​ (Optic converter),​ វិទ្យុ ទាក់ទង (Icom) ចំនួន៤គ្រឿង, កុំព្យូទ័រយួរដៃចំនួន០៧គ្រឿង, កុំព្យូទ័រលើតុគ្មាន CPU​​ ម៉ាកDELLចំនួន០១គ្រឿង,​ទូរទស្សន៍ SAMSUNG ចំនួន០២គ្រឿង, UPS​ ចំនួន០៤គ្រឿង​, ទូរស័ព្ទលើតុចំនួន៤៥គ្រឿង, ឧបករណ៍ UOIP(EXS-04P) ចំនួន២៧គ្រឿង, ឧបករណ៍ UOIP (WELLGate2504) ចំនួន១២គ្រឿង, ឧបករណ៍ wireless (TP-LINK) ចំនួន០៤គ្រឿង,​ ឧបករណ៍ TRUNKចំនួន០១គ្រឿង, ឧបករណ៍ Switch (Trenda 05port)ចំនួន០៣គ្រឿង, ឧបករណ៍ Switch    (Trenda 08 Port) ចំនួន០១គ្រឿង, ឧបករណ៍ SIM BOX ចំនួន០១គ្រឿង និង ថវិកាមួយចំនួន ។ល។
    បច្ចុប្បន្នជនល្មើសត្រូវបានបញ្ជូនទៅស្នងការនគរបាល ចំណែកវត្ថុតាងត្រូវបាន​បញ្ជូនទៅកាន់សាលាដំបូងខេត្ត​ស្វាយរៀង​ ដើម្បីចាត់​ចែងតាមនីតិវិធី។​​

អត្ថបទជាប់ទាក់ទង